Search

ចំណីអាហារសំរាប់សុខភាពនិងសោភ័ណភាពសក់

ដកស្រង់ចេញពី​ Lady's Home Journal និង​​ CEN

សុភាពស្រ្តីទាំងឡាយតែងតែយកចិត្តទុកដាក់លើការថែរក្សាសម្រស់របស់ខ្លួន​​ឲមានភាពស្រស់ស្អាត​និងទាក់ទាញជាប្រចាំ។ នៅក្នុងនោះសក់ជាចំនែកមួយយ៉ាងសំខាន់​ក្នុងការលើកសម្រស់ស្រ្តីគ្រប់រូប​​ឲកាន់តែមានភាពស្រស់ស្អាត។



មានមនុស្សជាច្រើនតែងតែស្វះស្វែងរកទិញ​ផលិតផល​បំប៉ន​និងលំអសក់​ដោយចំណាយលុយ​និងពេលវេលាជាច្រើន​លើវត្ថុ​ទាំងនោះ។
មិនតែប៉ុណ្ណោះផលិតផល​ទាំងនោះ​​អាចបណ្តាលឲប៉ះពាល់ដល់​សោភណ្ឌភាពសក់​​និង​អាចធ្វើឲសក់ខូច​បើយើង​មិនបានជ្រើសរើសវាឲបានត្រឹមត្រូវ។
តើអ្នកធ្លាប់គិតទេថា​សម្រស់នៃសក់របស់អ្នក​​អាចកាន់តែស្រស់ស្អាត​​ដោយសារ​ការ​ជ្រើសរើស​ទទួលទានអាហារដែលមានប្រយោជន៍​​មានរ៉ែធាតុ​និងមានវីតាមីន?​​​អ្នកអាចសាកល្បងអនុវត្តបែបនេះ​ជំនួសការ​ចំណាយពេលនិងថវិការដ៏ច្រើនសន្ធឹកសន្ធាប់​​លើផលិតផលសំអាង​ក្រៅកាយទាំងនោះ។
ចំនីអាហារមួយប្រភេទសំរាប់បំប៉នសសៃសក់គឺស៊ុតនិងត្រីដែលជាអាហារជួយ​ឲសក់រឹងមុំានិងភ្លឺរលង។
ចំនីអាហារមួយប្រភេទទៀតគឺពពួកសន្តែកនិងធញ្ញជាតិ។​វាជួយការពារមិនឲ្យសរសៃសក់ស្ងួតបាត់បង់សំណើម និង​ជួយឲ្យសរសៃសក់មានពណ៌រលើបរលោងស្រស់ស្អាត ។
អាហារមួយប្រភេទបន្ទាប់គឺប្រភេទបន្លែនិងផ្លែឈើដែលមានព៌ណក្រហម​ដូចជាការុតល្ពៅដំលូងឈ្វាល្ហុង។ល។អាហាប្រភេទនេះ​សម្បូរដោយវីតាមីនAដែលជួយបំប៉នសរសៃសក់ឲរឹងមាំនិងមិនងាយជ្រុះ។
អាហារមួយប្រភេទចុងក្រោយគឺពពួកសាច់ក្រហមដូចជាសាច់គោជាដើម។បើសិនជាអ្នកមិនមានជំងឺដែលតមមិនអាចទទួលទានសាច់ឬមិនលើសកូលេស្តេរ៉ូលទេ​នោះអ្នកគួរទទួលទានសាច់ប្រភេទនេះ២ដងក្នុង១សប្តាហ៍។សាច់នេះវាមិនត្រឹមតែមានប្រូតេអ៊ីនប៉ុណ្ណោះទេវាថែមទាំងមានវីតាមីនB សារធាតុដែកនិងសង្កសីដែលជាសារធាតុរ៉ែសំរាប់បំប៉នសុខភាពសក់ទៀតផង។

0 comments:

Copyright @2009 Neary-Khmer