(ដកស្រង់ពីវិបផតថលស្តីអំពីស្រ្តីwomen.open.org.kh)
អំពើហិង្សាក្នុងគ្រួសារការផិតក្បត់ ការមិនទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ទម្លាប់ល្បែងស៊ីសង និងការស្រវឹងស្រា គឺជាដើមចមនៃការសុំលែងលះរវាងប្ដីនិងប្រពន្ធ។
ពីមួយឆ្នាំទៅមួយឆ្នាំពាក្យបណ្ដឹងសុំលែងលះមានការកើនឡើងគួរជាទីព្រួយបារម្ភ។ នេះជានិន្នាការថ្មីមួយដែលមិនមានកើតឡើងច្រើនទេ នៅក្នុងសង្គមខ្មែរកាលពីជិតកន្លះសតវត្សរ៍មុន។
បើទោះបីជាមិនទាន់មានរបាយការណ៍ថ្នាក់ជាតិស្ដីពីតួលេខនៃការសុំលែងលះក៏ដោយ ក៏របាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានបង្ហាញពីការកើនឡើងនៃបញ្ហានេះ។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សលីកាដូបានបង្ហាញថា ឆ្នាំ២០០៧ ពាក្យបណ្ដឹងសុំលែងលះដែលដាក់មកអង្គការលីកាដូក្នុង១៣ខេត្តក្រុងមានចំនួន២៣៨ករណី។ ចំនួននេះបានកើនដល់ ៣០២ករណី នៅឆ្នាំ២០០៨។ រីឯសម្រាប់៦ខែដើមឆ្នាំ២០០៩នេះ អង្គការលីកាដូទើបទទួលបាន១២៣ពាក្យបណ្ដឹងសុំលែងលះ។ បើទោះបីជាតួលេខឆ្នាំ២០០៩មិនទាន់បង្ហាញពីកំណើនបន្តខ្លាំងក្លាក៏ដោយ ក៏លោក អំ សំអាត មន្ត្រីអង្កេតជាន់ចំណុចខុសគ្នានៅត្រង់ថា ចំពោះស្ត្រីបរទេសបើប្ដីហ៊ានវ៉ៃតែម្ដង ពួកគេសុំលែងភ្លាម ប៉ុន្តែសម្រាប់ស្ត្រីខ្មែរវិញ ថ្វីត្បិតតែពួកគេទទួលរងការធ្វើបាបយ៉ាងណាក៏ដោយក៏ពួកគេមិនចង់លែងលះដែរ។ ការស៊ូទ្រាំនិងទុក្ខលំបាកយ៉ាងនេះ គឺដោយសារទម្លាប់និងប្រពៃណីគាបសង្កត់មកលើស្ត្រីខ្លាំងពេក។ លោកស្រី មុនី បានគូសបញ្ជាក់ថា "ស្ត្រីខ្មែរមិនចង់រស់នៅជាស្ត្រីមេម៉ាយទេ ពីព្រោះសង្គមមាក់ងាយពួកគេហើយម្យ៉ាងទៀតពួកគាត់មិនចង់ឃើញកូនកំព្រាឪពុកនោះទេ"។ ម្យ៉ាងវិញទៀត ការផិតក្បត់ក៏ជាកត្តាជំរុញឲ្យស្ត្រីមួយចំនួនអស់ចិត្តនឹងស្វាមីរបស់ខ្លួនដែរ។
អានបន្ថែម
ស្ត្រីខ្មែរកាន់តែច្រើនហ៊ានដាក់ពាក្យសុំលែងស្វាមី
Posted by nearykhmer at 8:28 AM
Labels: Life and Society
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment