Search

Showing posts with label Culture and Tradition. Show all posts
Showing posts with label Culture and Tradition. Show all posts

ហេតុអ្វី​បានជា​តួអង្គ​ទេវរូប​ថែរក្សា​គេហដ្ឋាន​ខ្មែរ​ជា​ស្ត្រី​ជាតិ ?

0 comments

​(ដក​ស្រង់​ពី​CEN)


ផ្នត់គំនិត​មនុស្ស​ខ្មែរ ក្រៅពី​ខ្លួន​របស់​គេ​ដែល​មាន​ជីវិត និង​ព្រលឹង វត្ថុ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​គេ​ដែល​គេ​គិត​ថា មានតម្លៃ គឺ​គេ​គិតថា​មាន​ជីវិត​ដែរ ដែល​ទស្សនៈ​នេះ មាន​នៅ​លទ្ធិ​ព្រលឹង​និយម ។

ការ​រចនា​ផ្ទះ​ដែល​យើង​នៅ​កំណត់​បាន​ថា ជា​របស់​ខ្មែរ គឺ​សុទ្ធតែ​បង្កប់​នូវ​មនោគមន៍​អភិ​សុខ​ម​លោក ។ តួនាទី​អ្នក​ម្នាង​ផ្ទះ គឺជា​ធាតុ​មួយ​ធ្វើឲ្យ​ផ្ទះ​មាន​ព្រលឹង​មានជីវិត ពីព្រោះ​សក្ការៈ​ដែល​មាន​ជីវិត​តែងតែ​រក្សា​ជីវិត​ឲ្យ​គង់​ផង ថែរក្សា សម្បកខ្លួន​ផង (​ផ្ទះ​) ឲ្យ​គង់ និង​សុខដុមរម្យនា​ផង ។ ដូចនេះ​ហើយ​វត្ថុ​ស័ក្ក​សិទ្ធ​ដែល​នៅក្នុង​ផ្ទះ និង​រួម​ទាំង​ផ្ទះ​ផង ត្រូវបាន​បុព្វបុរស​ខ្មែរ​កំណត់ថា មានព្រលឹង​វិញ្ញាណ​ដែលជា​អ្នក​ការពារ​ផ្ទះ និង​ជួយ​មនុស្ស​ដែល​ជា​ម្ចាស់​ឲ្យបាន​សេចក្តីសុខ និង​ចម្រើន​ជឿនលឿន ។


ហេតុអ្វី​បានជា​តួអង្គ​ទេវរូប​ថែរក្សា​គេហដ្ឋាន​ខ្មែរ​ជា​ស្ត្រី​ជាតិ ?
- ពាក្យ​ថា​ខ្មែរ ត្រូវបាន​បុព្វបុរស​ខ្មែរ​បកស្រាយ​នូវ​ខ្លឹមសារ​យ៉ាង​ក្បោះក្បាយ ។

លោក កេង វណ្ណ​ស័ក និង​លោក ឈឹម ក្រ​សេម ហាក់​យល់ស្រប​គ្នា​ថា សង្គម​ខ្មែរ​ក្នុង​សម័យ​បុព្វកាល
គឺជា​សង្គម​មាតា​ធិបតេយ្យ គឺ​យក​ស្ត្រី​ជា​ធំ ។ អ្វីៗ​ដែល​ជា​គោរព​អ្វី​ដែល​ជា​ទីពឹង និង​អ្វីៗ​ដែល​ជា​ធំ​ខ្មែរ​ហៅ​ថា​មេ គឺ​សំដៅ​ទៅ​ស្ត្រីភេទ ដូច​ជា​មេដៃ មេជើង និង​មេដឹកនាំ​ជាដើម ។ នេះ​ជា​ការលើកតម្កើង​ស្ត្រី ដែលមាន​ជាប់​មក​រហូត​ដល់​សព្វ​ថ្ងៃ ដែល​ខ្មែរ​នៅ​ប្រើ​ដូចជា ម្តាយ ឪពុក ជីដូន ជីតា គឺ​សុទ្ធតែ​ដាក់​ស្ត្រី​មុន​ទាំងអស់ ទោះ​ក្នុង​ការធ្វើដំណើរ ស្ត្រី​ត្រូវ​ដើរ​មុន រឺ​ប្តី​ដើរ​តាម​ក្រោយ ។ ពាក្យ​ថា​ខ្មែរ គឺ​មកពី​ផ្សំ​អក្សរ​បញ្ចូល​គ្នា និង​ពាក្យ​មួយ គឺ​អក្សរ ក + មេ ។ ព្យញ្ជនៈ ក កាលណា​មុខ​ពាក្យ​ទាំងឡាយ គឺ​ធ្វើ​ពាក្យ​ទាំងនោះ​កាន់តែ​មាន​ន័យ​រន្ថើន​ឡើង ។ ពាក្យ​ថា ក មេ មានន័យ​ថា មេ​ដ៏​អស្ចារ្យ មេ​ដ៏​រុងរឿង ។ ការហៅ​ប្រទេស​នេះ​ឈ្មោះ ក មេ រហូត​ក្លាយ​ជា​ក្មេរ ទៅ​ជា​ខ្មែរ រឺ​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ន​នេះ ។ ឧទាហរណ៍​បញ្ជាក់​ពី​ពាក្យ ដែល​មាន​អក្សរ ក ពីមុខ​ដូចជា : កូរ​ទឹក បើ​ថែម ក ពី​មុខ​វា​ទៅ ជាក​កូរទឹក ក​កាយ​ដី គឺ​មានន័យ​ស្ទួន ។ 

​ ​- ទាក់ទង​រវាង​ស្ត្រីជាតិ ដែលជា​អ្នក​ម្នាង​ផ្ទះ​ខ្មែរ​នោះ យើង​នៅ​មាន​អំណះអំណាង​ជាច្រើន​ទៀត ដែល​យើង​នឹង​បកស្រាយ​តាម​លំដាប់លំដោយ ដែល​មានន័យ​គ្រប់គ្រាន់​សម្រាប់​គេហដ្ឋាន​ខ្មែរ ដែល​ជនជាតិខ្មែរ​គួរតែ​ស្វែងយល់ និង​គួរ​ដឹង ។ តាម​ការស្រាវជ្រាវ របស់លោក ហ្សាក់ ណេ​ពត ដែល​ជា​ជនជាតិ​បារាំង បានបញ្ជាក់​ថា " ផ្ទះ​គឺ​ជា​កម្មសិទ្ធិ​របស់​ស្ត្រី គឺ​ខុស​គ្នា​ពី​វត្ត ជា​កម្មសិទ្ធិ​រប​ស់បុរ​ស​ភេទ គ្រាន់​តែ​វត្ត​ហាមឃាត់​ផ្នែក​ភេទ​តែប៉ុណ្ណោះ " ។ 

​ ​- ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្នក្តី​ ក្រោយពេល​រៀបការ​បុរស​ត្រូវ​ទៅ​នៅ​ផ្ទះ​ខាង​ស្រី បុរស​ត្រូវ​ដេក​នៅ​ខាងស្តាំ​ភរិយា​ខ្លួន គឺ​ក្នុងនាម​ជា​អ្នកបម្រើ រឺ​អ្នកកន្តៀត ។ នៅក្នុង​បន្ទប់​នោះ​បុរស​មាន​តួនាទី​គ្រាន់តែដើម្បី​បង្កើត​កូន ។ បើ​ប្រសូត្រ​បាន​កូនប្រុស គឺ​គេ​ប្រដូច​កូន​នោះ​ទៅ​នឹង​ឪពុក បើ​គ្រួសារ​នោះ​លែងលះគ្នា គឺ​កូនប្រុស​បាន​ទៅ​ឪពុក កូនស្រី​បាន​មក​ម្តាយ ហើយ​ជា​ម្ចាស់ផ្ទះ​នេះ​ត​កូនចៅ​រាប់​តំណក៏មាន ។ មិនយូ​រប៉ុន្មាន​ទៅ​នេះ​នារី​ខ្មែរ ក្រោយពី​ពេល​ចេញ​ម្លប់​ឪពុកម្តាយ​នាង​តែង​នាំ​នាង​ទៅ​ចង្អុលបង្ហាញ​ដីស្រែ​ចំការ និង​ផ្ទះ​ដែល​ត្រូវ​ប្រគល់​ឲ្យ​នាង​ក្រោយពេល​រៀបការ ។ នៅ​ភូមិ​គ្រួស ឃុំ​គ្រួស ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង សព្វថ្ងៃ​នៅ​ប្រកាន់​យ៉ាង​ខ្ជាប់​នូវ​ទម្លាប់​នេះ គឺ​មុនពេល​រៀបការ​ភាគី​បុរស​ត្រូវ​សន្យា​ថា នឹង​សង់ផ្ទះ​ថ្មី​មួយ​ឲ្យ​កូនក្រមុំ​មួយ​មុន​សិន​ទើប​រៀបការ ហើយ​ផ្ទះ​នោះ​ដាច់ខាត​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​នោះ ទោះបី​បែកបាក់​គ្នា​ក៏​ដោយ​ភាគី​បុរស​ពុំ​អាច​យក​វិញ​បាន​ដែរ ។ 

​ ​- ស្ត្រី​ខ្មែរ​ដែល​ទទួល​មរតក​គេហដ្ឋាន​នោះ​ខ្មែរ​ហៅថា "​មេ​ខ្លូត​" គឺ​ស្ត្រី​ដ៏​ឧត្តុង្គឧត្តម ប្រកប​ដោយ​ឥស្សរៈភាព​ក្នុង​គេហដ្ឋាន​នោះ ។ ខ្មែរ​នៅ​ប្រើពាក្យ​ថា ខ្លូត ចំពោះតែ​ត្រសក់ ត្រឡាច ដែល​ត្រ​លុក​ត្រល​ន់​ល្អ​គួរ​ឲ្យ​ស្រលាញ់​ពេញចិត្ត​គ្រប់គ្នា ។ នៅក្នុង​គេហដ្ឋាន​ខ្មែរ​នីមួយៗ ពិសេស​នៅតាម​ជនបទ គឺ​ល្វែង​ខ្លះ​នៃ​ផ្ទះ​គឺ​ហាក់ដូចជា​មាន​បំរាម​យ៉ាង​រឹង និង​អាថ៌កំបាំង​នោះ គឺ​ល្វែង​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រីភេទ ។ ម្យ៉ាងទៀត​សាច់ញាតិ​ខាង​មនុស្សស្រី គឺ​ហាក់​មាន​អាទិភាព​ជាង​ខាង​ប្តី ។ 

​ ​សរុបសេចក្តី​មក​អាទិភាព​នៃ​ការថែរក្សា និង​បង្កើត​សេចក្តី​សុភមង្គល ក្នុង​គេហដ្ឋាន​ខ្មែរ គឺជា​ស្ត្រីជាតិ​ដែល​យើង​ហៅថា អ្នក​ម្នាង​ផ្ទះ ។ ពាក្យ​ថា​អ្នក​ម្នាង​ផ្ទះ​គឺ​សំដៅលើ​ស្ត្រីភេទ ក្នុង​ត្រកូល​ឧត្តម រឺ​ស្តេច ។ ការ​ហៅថា ជី​នាង​ផ្ទះ រឺ​ជំនាងផ្ទះ គឺ​ពុំ​មាន​ន័យ​អ្វី​ទេ រឺ​បែរជា​មាន​ន័យ​ផ្សេង​ទៅវិញ ។ ទោះ​ក្នុង​សង្គមមនុស្ស​យើង​ក្តី បើ​ហៅ​ឈ្មោះ រឺ​សរសេ​រឈ្មោះ​របស់​គេ​ខុស​ហើយ គឺ​ត្រូវ​ផ្ញើ​ទៅឲ្យ​ម្ចាស់​ឈ្មោះ​នោះ​គេ​ឃើញថា ខុស​ឈ្មោះ​គេ គេ​ប្រកាន់​ណាស់​ដោយ​គេ​យល់ថា រាប់អាន​ម្តេច​កើត សូម្បី​ឈ្មោះ​គេ​ពុំ​ស្គាល់​ផង​នោះ ៕

(Read more...)

ខ្មែរ​ស្លៀកសំពត់​ចងក្បិន​ពី​ពេល​ណា​មក ?

0 comments

​(ដក​ស្រង់​ពី​CEN)



នៅក្នុង​សកល​វិទ្យាល័យ​មួយ​មាន​និស្យិត​ជាច្រើន បាន​លើក​សំណួរ​សួរដេញដោល​គ្នា ពី​ប្រភព​នៃ​សំពត់​ក្បិន​ខ្មែរ​ថា តើ​គេ​ចាប់ផ្តើម​ស្លៀក​ពី​ពេល​ណា​មក ? មាន​មនុស្ស​ខ្លះ​បាន​បញ្ចេញមតិ​ថា ដោយសារតែ​គ្មាន​ចម្លាក់​មនុស្ស ស្លៀកសំពត់​ចងក្បិន​ដាក់​នៅ​តាម​ប្រាសាទ​បុរាណ​ខ្មែរ
ទើប​យើង​ពុំ​អាច​ដឹង​បាន​ថា វា​មាន​ប្រវត្តិ​ចាប់ផ្តើម​ពី​សម័យ​អង្គរ​មក ឬ មួយ​ក៏​ខ្មែរ​ខ្ចី​សំពត់​ចងក្បិន​ពីថៃ ព្រោះ​ជនជាតិ​ថៃ ក៏​គេ​ស្លៀកសំពត់​ចងក្បិន​ដូច​ខ្មែរ​ដែរ ។​


​លោក​បណ្ឌិត មី​សែ​ល អ្នកស្រាវជ្រាវ​ខ្មែរ បានបញ្ជាក់​សង្កត់ធ្ងន់​ថា ទស្សនៈ​ខាង​លើ​នេះ គឺជា​ការខុសឆ្គង​មួយ​យ៉ាង​ធំ ដោយសារតែ​គ្មាន​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​ណា​ច្បាស់លាស់ ដើម្បី​បញ្ជាក់​ពី​សំពត់​ក្បិន​នេះ​ទេ ។​

​ចំពោះ​ប្រភព​ក្បិន​នេះ គេ​ត្រូវ​ស្វែង​យល់​នូវ​ប្រភព​ឥណ្ឌូ​រូបនីយកម្ម​នៅ​ដើម​សត​វត្ស​រ៍ទី ១ ជាមុនសិន ។



​បើ​និយាយឲ្យចំ​ថា ការ​ស្លៀកសំពត់​ចងក្បិន​ជា​ប្រពៃណី​របស់​ឥណ្ឌា​ខាងត្បូង ដែល​គេ​នាំ​ចូល​មក​ពី​អតីត​អាណាចក្រ​ខ្មែរ (​នគរ​ភ្នំ ឬ ហ្វូណន​) ជា​លើកដំបូង​បំផុត ដោយ​ព្រះបាទ កៅ ណេ្ឌ​ន្យ ។​

​ចាប់​តាំង​ពីពេលនោះ​មក ជនជាតិ​ខ្មែរ​ទាំង​ពីរ​ភេទ​បាន​និយម​ស្លៀក​ក្បិន​តៗ​គ្នា​រហូត​មក​ទល់​បច្ចុប្បន្ន ។​

​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី ១៣ ជនជាតិ​ថៃ​-​ឡាវ ក៏​បាន​ខ្ចី​ពី​ខ្មែរ​នូវ​ទំនៀមទម្លាប់​ការ​ស្លៀក​ក្បិន​នេះ ព្រោះ​គេ​ចាត់ទុក​ថា​ការ​ស្លៀក​ក្បិន​នាំ​ដល់​ប្រពៃណី​ថ្លៃថ្នូរ សម្រាប់​ការចូលរួម​ពិធីការ​ផ្សេងៗ និង​រួម​ទាំង​ការប្រើប្រាស់ របស់​មន្ត្រី​ព្រះបរមរាជវាំង​ទៀតផង ។ ក្នុងន័យ​នេះ​ហើយ​ដែល​ថៃ​-​ឡាវ​បាន​ប្រើ​ពាក់​�​ចងក្បិន​� ដូច​ខ្មែរ​ដែរ ។ ភស្តុតាង​ទាំងនេះ ដែល​បង្ហាញ​នូវ​អានុភាព​នៃ​វប្បធម៌​ខ្មែរ​យ៉ាង​ច្បាស់លាស់ ។​

​លោក​បណ្ឌិត​បាន​បន្ត​ឲ្យដឹងថា កុលសម្ព័ន្ធ​ខ្មែរ​-​មន​, ខ្មែរ​ព្រៃភ្នំ ឬ ក៏​សហគមន៍​ខ្មែរលើ ពុំ​មាន​ប្រពៃណី​ប្រើ​សំពត់​ក្បិន​ទេ ហេតុ​នេះ​យើង​ពុំ​អាច​និយាយថា ក្បិន​កើតចេញពី​ខឿនវប្បធម៌​បុរេប្រវត្តិ​បានឡើយ ។​

​នៅក្នុង​ឯកសារ​ជាច្រើន​បាន​បញ្ជាក់​ឲ្យដឹងថា សំពត់​ក្បិន​មាន​អាយុកាល​ចាស់​ជាងគេ គឺ​សម័យកាល​ព្រះបាទ ​កៅ ណេ្ឌ​ន្យ និង​ពួក​ព្រា​ហ្ម​រួម​ទាំង​អ្នកជំនួញ​ឥណ្ឌា ដែល​បាន​ចូលមក​ក្នុង​ប្រទេស​ខ្មែរ​ជា​លើកដំបូង នា​សតវត្សរ៍​ទី ១ ម្ល៉េះ ។​

​យើង​អាច​ពិនិត្យមើល​ថា សភាពការណ៍​បច្ចុប្បន្ន​នៅ​ប្រទេស​ឥណ្ឌា​ខាងត្បូង ដែល​មាន​ជនជាតិ​តាមិ​ល​(Tamil) រស់នៅ គេ​បន្ត​ប្រពៃណី​ស្លៀក​ក្បិន​រហូត​មក​ដូច​ខ្មែរ​ដែរ ។ ការហូរ​ចូល​វប្បធម៌​ឥណ្ឌា​មក​ប្រទេស​កម្ពុជា​ពីដំបូង​នេះ ហើយ​ដែល​ជា​កត្តា​ឆ្លុះបញ្ចាំង​ឲ្យដឹងបា​ន​ថា វប្បធម៌​ចំណាស់​នៃ​ការ​ស្លៀក​ក្បិន​នេះ គឺជា​របស់​ជនជាតិ​ខ្មែរ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជា​នេះឯង ។​

​លោក​បណ្ឌិត​មី​សែ​ល​បាន​រំលឹក​ឲ្យដឹងថា តាម​ចម្លាក់​បុរាណ បានបង្ហាញ​ថា ខ្មែរ​និយម​ស្លៀក​ក្បិន​ចាប់តាំងពី​សម័យ​នគរ​ភ្នំ​នា​សតវត្សរ៍​ទី​១ ដល់ ទី​៦ នៃ​គ្រិស្គសករាជ​មកម្ល៉េះ ។ ចម្លាក់​បានបង្ហាញ​ថា ទាំង​ទេវតា ទាំង​មនុស្ស​ដែល​មាន​ត្រ​កូលខ្ពង់ខ្ពស់​គេ​និយម​សំពត់​ក្បិន​នេះណា​ស់ ។​

​ឯ​មូលហេតុ​ដែល​ថា​នៅលើ​ប្រាសាទ​អង្គរវត្ត​ពុំ​មាន​ចម្លាក់​មនុស្ស​ស្លៀក​ក្បិន​ព្រោះ​ប្រាសាទ​នេះ ពុំ​ទាក់ទិន នឹង​ជីវភាព​ប្រចាំថ្ងៃ និង​ជំនឿ​សាសនា​ទេ ។​

​តែ​ដោយ​ឡែក នៅលើ​ចម្លាក់​�​ភ្នំ​ដា​� នា​សម័យ​នគរ​ភ្នំ គឺ​មាន​ព្រះ​នារាយណ៍ និង​ព្រះរាម ស្លៀក​ក្បិន ។ អាទិទេព​ស្លៀក​ក្បិន​ព្រោះ​ត្រកូល​នេះ​កើតចេញ​ពី​ពួក​ព្រា​ហ្ម ៕
(Read more...)

សារុង : ​កេរដំណែល​រាប់ពាន់​ឆ្នាំ​នៃ​វប្បធម៌​ខ្មែរ​-​មន

0 comments

សារុង គឺ​ជា​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ ដែល​មនុស្ស​ខ្មែរ​ទូទៅ​បាន​ស្គាល់​យ៉ាង​ច្បាស់ ។ ក៏​ប៉ុន្តែ​គេ​ពុំបាន​ដឹងថា តើ​ខ្មែរ​យើង​និយម​ស្លៀក​សារុង​ចាប់តាំងពី​សម័យ​ណា​ពិតប្រាកដ​នៅឡើយ​ទេ ។



​លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ បាន​មានប្រសាសន៍​ឲ្យដឹងថា ក្នុង​កំណាយ​នៅ​ស្ថានីយ​បុរេ​ប្រ​ត្តិសាស្ត្រ យើង​បាន​រកឃើញ​ចម្លាក់​មនុស្ស​ស្លៀក​សារុង​ធ្វើ​ពី​សំរឹទ្ធិតាំងពី​មុន​ការហូរចូល​ទំនៀម​ទំលាប់​ឥណ្ឌា​មក​ម្ល៉េះ ។



​ខ្មែរ​យើង​ដែល​ស្ថិត​ក្នុង​អម្បូ​រ​-​មន​-​ខ្មែរ​បាន​និយម​ស្លៀក​សារុង​តាំងពី​សម័យ​លោហធាតុ​សំរឹទ្ធិ​រវាង ១៨០០​ឆ្នាំ មុន​គ្រិស្ត​សករាជ ។ ការនិយម​ប្រើ​សារុង​របស​ខ្មែរ នា​សម័យ​ដំបូង​នេះ​គឺជា​សារុង​ត្បាញ​អំបោះ​ដែល​រហូតមកដល់​បច្ចុប្បន្ន​គ្មាន​ការផ្លាស់ប្ដូរ​អ្វី​អំពី​វត្ថុធាតុដើម​នៃ​ផលិតផល​នេះ​ជា​ដុំកំភួន​ប៉ុន្មាន​ឡើយ ។ លោក​ត្រាណេ​បាន​បន្តថា សារុង​ដែលជា​សំពត់​ប្រើ​សម្រាប់​បំពា​ក់រុំ​ជុំវិញ​ផ្នែក​ខាងក្រោម​ដងខ្លួន​ដើម្បី​បិទបាំង​កេរ្តិ៍ខ្មាសនេះ​គឺជា​ការបង្ហាញ​នូវ​លក្ខណៈ​ពិសេស​នៃ ​ខឿនវប្បធម៌​ខ្មែរ​-​មន និង​ដោយឡែក​លក្ខណៈ​វប្បធម៌​ខ្មែរ​ផ្ទាល់​តែម្ដង ដែល​រស់នៅ​តាម​វាលទំនាប ។ កាន់តែ​ច្បាស់​ថែម​ទៀត​នោះ​គឺ​ការប្រើប្រាស់​សារុង​របស់ ​ខ្មែរ​មាន​ចំណាស់​ខាង​វប្បធម៌ អារ្យធម៌​រាប់ពាន់​ឆ្នាំ​មកហើយ ។​


ប្រពៃណី​ប្រើ​សារុង​នេះ​បាន​ចាក់​ឫសកែវ​យ៉ាង​ជ្រៅ​នៅក្នុង​សង្គម​ខ្មែរ ដូចជា​ការផលិត​ឬ​ការ​ត្បាញ​សារុងអំបោះ​សារុងសូត្រ​សម្រាប់​ចងដៃ​ពេល​រៀប ​អាពាហ៍ពិពាហ៍​របស់​កូនក្រមុំ​-​កំលោះ​ជាដើម ។ ដូច្នេះ​ហើយ​សារុង​បាន​បំពេញ​តួនាទី​នៅក្នុង​សង្គម​ខ្មែរ​ដ៏​សំខាន់ ។ ព្រោះ​សារុង​បាន​បញ្ជាក់​ពី​អត្ត​សញ្ញាណ​នៃ ​មនុស្ស​ខ្មែរ មិន​ថា​ខ្មែរ​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ថ្ងៃ ​ឬ​ ក្នុង​អតីត​នរគ​ភ្នំ​នោះឡើយ ។​

​លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ បាន​អធិប្បាយ​ឲ្យដឹង​បន្ថែម​ទៀត​ថា តាម​ប្រភព​ឯកសារ​ប្រវត្តិសាស្ត្រ​បានឲ្យដឹងថា ទោះបី​វប្បធម៌​ឥណ្ឌា​បានហូរ​ចូលមក​ក្នុង ​ចក្រភព​នរគ​ភ្នំ​ដែល​ដើមឡើយ​គឺជា នរគ​គោកធ្លក​នា​សតវត្សរ៍​ទី​១​យ៉ាងណាក៏ដោយ ក៏​ខ្មែរ​យើង​នៅតែ​ស្លៀក​សារុង​ដដែល ។​​ក្រៅពី​រឿងនិទាន​ពាក់​ព័ន្ធអំពី​ការ​ស្លៀក​សារុង ដែល​បាន​កត់ត្រា​ដោយ​ប្រវត្តិវិទូ​ចិន​នា​ពេលកន្លងមក គេ​បាន​រកឃើញ​ចម្លាក់​បុរាណ​ដែល​មាន​រូប​ស្ត្រី​ខ្មែរ​ស្លៀក ​សារុង​នៅ​អតីត​កំពង់ផែ​អូរ​កែវ​កម្ពុជា​ក្រោម​ដូច​គ្នា​ផងដែរ ។​

​ក្រៅពីនេះ​នៅ​មាន​ចម្លាក់​បុរាណ​ជាច្រើន​ក៏​បាន​បង្ហាញ​នូវ​ការនិយម​ស្លៀក​សារុង​របស់​ស្ត្រី​ខ្មែរ ដូចជា​នៅប្រាសាទ​សម្បូរ​ព្រៃគុហ៍​នា​សតវត្ស​រ៍​ទី​៦-៧ និង​នៅ ​ប្រាសាទបាយ័ន​ជាដើម ។ ការនិយម​ប្រើ​សារុង​ក៏​បាន​ក្លាយជា​ប្រពៃណី​របស់​ខ្មែរ​យើង​រហូតមក​ដល់​សព្វ​ថ្ងៃ​នេះ​ទៀត ដែល​សូម្បី​តែ​ជនជាតិខ្មែរ ដែល​រស់នៅ ​តាម​បែប​ជា​កុលសម្ព័ន្ធ​ក៏​ពួក​គេ​និយម​សារុង​នេះ​ផងដែរ ។​ ​ខឿនវប្បធម៌​រួម​រវាង​ខ្មែរ​វាលទំនាប​និង​ខ្មែរលើ​នេះ​បាន​បង្ហាញ​ច្បាស់​ថា ជា​អម្បូរ​មន​-​ខ្មែរ ឬ​ខ្មែរ​-​មន​តែមួយ​ដូចគ្នា ៕
(Read more...)

Copyright @2009 Neary-Khmer