Search

ខ្មែរ​ស្លៀកសំពត់​ចងក្បិន​ពី​ពេល​ណា​មក ?

​(ដក​ស្រង់​ពី​CEN)



នៅក្នុង​សកល​វិទ្យាល័យ​មួយ​មាន​និស្យិត​ជាច្រើន បាន​លើក​សំណួរ​សួរដេញដោល​គ្នា ពី​ប្រភព​នៃ​សំពត់​ក្បិន​ខ្មែរ​ថា តើ​គេ​ចាប់ផ្តើម​ស្លៀក​ពី​ពេល​ណា​មក ? មាន​មនុស្ស​ខ្លះ​បាន​បញ្ចេញមតិ​ថា ដោយសារតែ​គ្មាន​ចម្លាក់​មនុស្ស ស្លៀកសំពត់​ចងក្បិន​ដាក់​នៅ​តាម​ប្រាសាទ​បុរាណ​ខ្មែរ
ទើប​យើង​ពុំ​អាច​ដឹង​បាន​ថា វា​មាន​ប្រវត្តិ​ចាប់ផ្តើម​ពី​សម័យ​អង្គរ​មក ឬ មួយ​ក៏​ខ្មែរ​ខ្ចី​សំពត់​ចងក្បិន​ពីថៃ ព្រោះ​ជនជាតិ​ថៃ ក៏​គេ​ស្លៀកសំពត់​ចងក្បិន​ដូច​ខ្មែរ​ដែរ ។​


​លោក​បណ្ឌិត មី​សែ​ល អ្នកស្រាវជ្រាវ​ខ្មែរ បានបញ្ជាក់​សង្កត់ធ្ងន់​ថា ទស្សនៈ​ខាង​លើ​នេះ គឺជា​ការខុសឆ្គង​មួយ​យ៉ាង​ធំ ដោយសារតែ​គ្មាន​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​ណា​ច្បាស់លាស់ ដើម្បី​បញ្ជាក់​ពី​សំពត់​ក្បិន​នេះ​ទេ ។​

​ចំពោះ​ប្រភព​ក្បិន​នេះ គេ​ត្រូវ​ស្វែង​យល់​នូវ​ប្រភព​ឥណ្ឌូ​រូបនីយកម្ម​នៅ​ដើម​សត​វត្ស​រ៍ទី ១ ជាមុនសិន ។



​បើ​និយាយឲ្យចំ​ថា ការ​ស្លៀកសំពត់​ចងក្បិន​ជា​ប្រពៃណី​របស់​ឥណ្ឌា​ខាងត្បូង ដែល​គេ​នាំ​ចូល​មក​ពី​អតីត​អាណាចក្រ​ខ្មែរ (​នគរ​ភ្នំ ឬ ហ្វូណន​) ជា​លើកដំបូង​បំផុត ដោយ​ព្រះបាទ កៅ ណេ្ឌ​ន្យ ។​

​ចាប់​តាំង​ពីពេលនោះ​មក ជនជាតិ​ខ្មែរ​ទាំង​ពីរ​ភេទ​បាន​និយម​ស្លៀក​ក្បិន​តៗ​គ្នា​រហូត​មក​ទល់​បច្ចុប្បន្ន ។​

​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី ១៣ ជនជាតិ​ថៃ​-​ឡាវ ក៏​បាន​ខ្ចី​ពី​ខ្មែរ​នូវ​ទំនៀមទម្លាប់​ការ​ស្លៀក​ក្បិន​នេះ ព្រោះ​គេ​ចាត់ទុក​ថា​ការ​ស្លៀក​ក្បិន​នាំ​ដល់​ប្រពៃណី​ថ្លៃថ្នូរ សម្រាប់​ការចូលរួម​ពិធីការ​ផ្សេងៗ និង​រួម​ទាំង​ការប្រើប្រាស់ របស់​មន្ត្រី​ព្រះបរមរាជវាំង​ទៀតផង ។ ក្នុងន័យ​នេះ​ហើយ​ដែល​ថៃ​-​ឡាវ​បាន​ប្រើ​ពាក់​�​ចងក្បិន​� ដូច​ខ្មែរ​ដែរ ។ ភស្តុតាង​ទាំងនេះ ដែល​បង្ហាញ​នូវ​អានុភាព​នៃ​វប្បធម៌​ខ្មែរ​យ៉ាង​ច្បាស់លាស់ ។​

​លោក​បណ្ឌិត​បាន​បន្ត​ឲ្យដឹងថា កុលសម្ព័ន្ធ​ខ្មែរ​-​មន​, ខ្មែរ​ព្រៃភ្នំ ឬ ក៏​សហគមន៍​ខ្មែរលើ ពុំ​មាន​ប្រពៃណី​ប្រើ​សំពត់​ក្បិន​ទេ ហេតុ​នេះ​យើង​ពុំ​អាច​និយាយថា ក្បិន​កើតចេញពី​ខឿនវប្បធម៌​បុរេប្រវត្តិ​បានឡើយ ។​

​នៅក្នុង​ឯកសារ​ជាច្រើន​បាន​បញ្ជាក់​ឲ្យដឹងថា សំពត់​ក្បិន​មាន​អាយុកាល​ចាស់​ជាងគេ គឺ​សម័យកាល​ព្រះបាទ ​កៅ ណេ្ឌ​ន្យ និង​ពួក​ព្រា​ហ្ម​រួម​ទាំង​អ្នកជំនួញ​ឥណ្ឌា ដែល​បាន​ចូលមក​ក្នុង​ប្រទេស​ខ្មែរ​ជា​លើកដំបូង នា​សតវត្សរ៍​ទី ១ ម្ល៉េះ ។​

​យើង​អាច​ពិនិត្យមើល​ថា សភាពការណ៍​បច្ចុប្បន្ន​នៅ​ប្រទេស​ឥណ្ឌា​ខាងត្បូង ដែល​មាន​ជនជាតិ​តាមិ​ល​(Tamil) រស់នៅ គេ​បន្ត​ប្រពៃណី​ស្លៀក​ក្បិន​រហូត​មក​ដូច​ខ្មែរ​ដែរ ។ ការហូរ​ចូល​វប្បធម៌​ឥណ្ឌា​មក​ប្រទេស​កម្ពុជា​ពីដំបូង​នេះ ហើយ​ដែល​ជា​កត្តា​ឆ្លុះបញ្ចាំង​ឲ្យដឹងបា​ន​ថា វប្បធម៌​ចំណាស់​នៃ​ការ​ស្លៀក​ក្បិន​នេះ គឺជា​របស់​ជនជាតិ​ខ្មែរ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជា​នេះឯង ។​

​លោក​បណ្ឌិត​មី​សែ​ល​បាន​រំលឹក​ឲ្យដឹងថា តាម​ចម្លាក់​បុរាណ បានបង្ហាញ​ថា ខ្មែរ​និយម​ស្លៀក​ក្បិន​ចាប់តាំងពី​សម័យ​នគរ​ភ្នំ​នា​សតវត្សរ៍​ទី​១ ដល់ ទី​៦ នៃ​គ្រិស្គសករាជ​មកម្ល៉េះ ។ ចម្លាក់​បានបង្ហាញ​ថា ទាំង​ទេវតា ទាំង​មនុស្ស​ដែល​មាន​ត្រ​កូលខ្ពង់ខ្ពស់​គេ​និយម​សំពត់​ក្បិន​នេះណា​ស់ ។​

​ឯ​មូលហេតុ​ដែល​ថា​នៅលើ​ប្រាសាទ​អង្គរវត្ត​ពុំ​មាន​ចម្លាក់​មនុស្ស​ស្លៀក​ក្បិន​ព្រោះ​ប្រាសាទ​នេះ ពុំ​ទាក់ទិន នឹង​ជីវភាព​ប្រចាំថ្ងៃ និង​ជំនឿ​សាសនា​ទេ ។​

​តែ​ដោយ​ឡែក នៅលើ​ចម្លាក់​�​ភ្នំ​ដា​� នា​សម័យ​នគរ​ភ្នំ គឺ​មាន​ព្រះ​នារាយណ៍ និង​ព្រះរាម ស្លៀក​ក្បិន ។ អាទិទេព​ស្លៀក​ក្បិន​ព្រោះ​ត្រកូល​នេះ​កើតចេញ​ពី​ពួក​ព្រា​ហ្ម ៕

0 comments:

Copyright @2009 Neary-Khmer