ជាទូទៅគេច្រើនតែធ្វើការវាយតម្លៃលើភាពទន់ខ្សោយរបស់ស្រ្តី តាមរយៈកាយសម្បទា និង ក្រសែភ្នែកឬការបង្ហូរទឹកភ្នែក។ការសំរក់ទឹកភ្នែកគឺជាការបង្ហាញនូវអារម្មណ៍សោកសៅឈឺចាប់ខូចចិត្តខឹងសម្បាឬក៍ភាពសប្បាយរីករាយឥតឧប្បមា។
វាជារឿងធម្មតាទេដែលនារីចូលចិត្តសំរក់ទឹកភ្នែកនៅពេលមានបញ្ហាអ្វីមួយកើតឡើងគ្រាន់តែថាមានអ្នកខ្លះតែងតែបង្ហាញជាសាធារណៈឯអ្នកខ្លះទៀតចូលចិត្តលាក់កំបាំងពីភ្នែកអ្នកដទៃ។ តើអ្នកដឹងទេថាការសំរក់ទឹកភ្នែកឬការយំរបស់នារីៗមិនមែនគ្មានប្រយោជន៍ទេ?
មានការសិក្សាស្រាវជ្រាវមួយបានស្តែងឲដឹងថាទឹកភ្នែកដែលស្តែងចេញពីអារម្មណ៍ទាំងនោះបានបង្កប់នូវសារធាតុ វីតាមីនម្យ៉ាងដែលជាឪសថធម្មជាតិដើម្បីបន្ធូរអារម្មណ៍និងរំសាយទុក្ខ។
ទឹកភ្នែកដែលហូរចេញមកក្រៅបាននាំមកនូវជាមួយសារធាតុគីមីផ្សេងដែលកើតឡើងពីភាពតានតឹងសារធាតុពុលនិងកាកសំណល់ផ្សេងៗទៀត។ស្ត្រីអាចយំបានច្រើនជាងបុរសធម្មតាព្រោះដោយសារតែអរមូនស្ត្រីជាកត្តាជំរុញក្នុងការផលិតទឹកភ្នែក។
ដូច្នេះហើយនារីទាំងឡាយមិនគួរណាមានភាពខ្មាសអៀនឬមើលងាយខ្លួនឯងថាទន់ខ្សោយដោយសារតែការយំនោះទេ។សំដែងចេញនូវអារម្មណ៍ដើម្បីសុខភាពរបស់អ្នកតែនេះក៏មិនមែនមានន័យថាអត្ថបទនេះបង្គាប់បញ្ជាឲអ្នករាល់គ្នាគិតតែពីយំគ្រប់តែរឿងគ្រប់បញ្ហាដោយមិនព្រមស្វែងរកដំណោះស្រាយដែរព្រោះថាបើអ្នកធ្វើបែបនេះអ្នកនឹងដើរទៅរកភាពទន់ខ្សោយដោយខ្លួនឯងដោយមិនដឹងខ្លួន។
សារប្រយោជន៍នៃទឹកភ្នែក
Posted by nearykhmer at 4:43 PM
Labels: Health and Beauty
Subscribe to:
Post Comments (Atom)
1 comments:
ចំពោះខ្ញុំ ពិបាកទប់ចិត្តណាស់ អ្នកណាយំនៅនឹងមុខ ដោយមានវិបត្តិអ្វីមួយ៕
Post a Comment