Search

សារប្រយោជន៍នៃទឹកភ្នែក

ជាទូទៅគេច្រើនតែធ្វើការវាយតម្លៃលើភាពទន់ខ្សោយរបស់ស្រ្តី តាមរយៈកាយសម្បទា និង ក្រសែភ្នែកឬការបង្ហូរទឹកភ្នែក។​ការសំរក់ទឹកភ្នែកគឺជាការបង្ហាញនូវអារម្មណ៍សោកសៅឈឺចាប់ខូចចិត្តខឹងសម្បា​ឬក៍ភាពសប្បាយរីករាយឥតឧប្បមា។​
​​វាជារឿងធម្មតាទេ​ដែលនារីចូលចិត្តសំរក់ទឹកភ្នែក​នៅពេលមានបញ្ហាអ្វីមួយកើតឡើង​គ្រាន់តែថាមានអ្នកខ្លះតែងតែបង្ហាញជាសាធារណៈ​ឯអ្នកខ្លះទៀត​ចូលចិត្តលាក់កំបាំងពីភ្នែកអ្នកដទៃ។​ ​តើអ្នកដឹងទេថាការសំរក់ទឹកភ្នែកឬការយំរបស់នារីៗ​មិនមែនគ្មានប្រយោជន៍ទេ?
មានការសិក្សាស្រាវជ្រាវមួយបានស្តែងឲដឹងថា​​ទឹកភ្នែកដែលស្តែងចេញពីអារម្មណ៍ទាំងនោះ​​​បានបង្កប់នូវសារធាតុ ​វីតាមីនម្យ៉ាង​ដែលជាឪសថធម្មជាតិដើម្បីបន្ធូរអារម្មណ៍និងរំសាយទុក្ខ។​
ទឹកភ្នែក​ដែលហូរចេញមកក្រៅបាននាំមកនូវជាមួយ​សារធាតុគីមី​ផ្សេង​ដែលកើតឡើង​ពីភាពតានតឹង​​សារធាតុពុល​និងកាកសំណល់ផ្សេងៗទៀត។​​​ស្ត្រីអាចយំបានច្រើនជាងបុរសធម្មតាព្រោះ​ដោយសារ​តែ​​អរមូនស្ត្រី​ជាកត្តាជំរុញ​​ក្នុងការផលិត​ទឹកភ្នែក។​
ដូច្នេះហើយនារីទាំងឡាយមិនគួរណាមានភាពខ្មាសអៀន​ឬមើលងាយខ្លួនឯងថាទន់ខ្សោយ​ដោយសារតែការយំនោះទេ។សំដែងចេញនូវអារម្មណ៍ដើម្បីសុខភាពរបស់អ្នក​​​តែនេះក៏មិនមែនមានន័យថាអត្ថបទនេះបង្គាប់បញ្ជាឲអ្នករាល់គ្នា​គិតតែពីយំគ្រប់តែរឿងគ្រប់បញ្​ហាដោយមិនព្រមស្វែងរកដំណោះស្រាយដែរព្រោះថាបើអ្នកធ្វើបែបនេះអ្នកនឹងដើរ​ទៅរកភាពទន់ខ្សោយដោយខ្លួនឯងដោយមិនដឹងខ្លួន។


1 comments:

Anonymous said...

ចំពោះខ្ញុំ ពិបាកទប់ចិត្តណាស់ អ្នកណាយំនៅនឹងមុខ ដោយមានវិបត្តិអ្វីមួយ៕

Copyright @2009 Neary-Khmer