Search

សារអប់រំសុខភាពស្តីពី​ជម្ងឺផ្តាសាយថ្មី

ថ្មីៗនេះមានករណីអ្នកជម្ងឺស្លាប់ដោយ​មេរោគ​ A(H1N1)កើតឡើង នៅប្រទេសកម្ពុជាយើងនេះ។
​សូមបងប្អូនប្រុងប្រយ័ត្ន!​​ខាងក្រោមជាព័ត៌មានខ្លះៗដែលអ្នកគួរយល់ដឹង។​



  • តើអ្វីទៅជាជម្ងឺផ្តាសាយប្រភេទថ្មី A(H1N1) ?
    ជម្ងឺផ្តាសាយប្រភេទថ្មីA(H1N1) :

    ជាជម្ងឺផ្តាសាយប្រភេទថ្មី
    ជាជំងឺឆ្លងកើតលើមនុស្សគ្រប់វ័យ
    បង្កឡើងដោយវីរុសឈ្មោះ A(H1N1)
    ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងងាយស្រួលបង្កឲមានជំងឺធ្ងន់ធ្ងរ និងបណ្តាលឲស្លាប់។


  • តើរោគសញ្ញាអ្វីខ្លះដែលសង្ស័យថាមានជម្ងឺផ្តាសាយប្រភេទថ្មី A(H1N1)?
    រោគសញ្ញាដែលសង្ស័យថាមានជម្ងឺផ្តាសាយប្រភេទថ្មីមានដូចជាៈ
    គ្រុនក្តៅ ( កំដៅលើសពី៣៨អង្សាសេ)

  • ក្អក , ឈឺបំពង់ក, ឈឺក្បាល, ឈឺសាច់ដុំ-ឈឺសន្លាក់
    រោគសញ្ញាផ្សេងៗ: ហៀរសំបោរ ក្អួត និង រាគ
    បានឆ្លងកាត់តំបន់រាតត្បាតជម្ងឺក្នុងអំឡុងពេល៧ថ្ងៃមុន
    បានប៉ះពាល់ជាមួយអ្នកជម្ងឺ ក្នុងអំឡុងពេល៧ថ្ងៃមុន



  • តើត្រូវធ្វើដូចម្តេចបើមានរោគសញ្ញាជម្ងឺផ្តាសាយប្រភេទថ្មី A(H1N1)?
    បើអ្នកមានករណីសង្ស័យដូចខាងលើអ្នកត្រូវ:

    សំរាកនៅផ្ទះ
    អនុវត្តអនាម័យការពារឆ្លងទៅក្រុមគ្រួសារនិងអ្នកដទៃដោយប្រើម៉ាស....
    ហូបទឹកឲបានច្រើន-បំប៉នអាហារ-អាចប្រើថ្នាំបញ្ចុះកំដៅ



  • តើរោគសញ្ញាជម្ងឺផ្តាសាយប្រភេទA(H1N1) អ្វីខ្លះដែលត្រូវស្វែងរកការពិនិត្យ-ព្យាបាល?
    អ្នកគួរស្វែងរកការពិនិត្យ-ព្យាបាលជាបន្ទាន់ប្រសិនបើអ្នកមានរោគសញ្ញាសង្ស័យដូចខាងក្រោម:

    គ្រុនក្តៅ កំដៅលើសពី៣៨អង្សាសេ (លើសពី៣ថ្ងៃ)
    ថប់ដង្ហើមឬពិបាកដកដង្ហើមខ្លាំង
    ខ្សោយ- ក្រោកមិនរួច សន្លប់ ប្រកាច់ ផឹកទឹកមិនបាន និង បាត់បង់ជាតិទឹកខ្លាំង
    ដង្ហើមញាប់ ឬ ដង្ហើមយឺត គ្រុនក្តៅ ប្រកាច់ (ចំពោះកុមា)



  • តើមនុស្សឆ្លងជម្ងឺផ្តាសាយប្រភេទថ្មីនេះដោយរបៀបណា?
    ជម្ងឺនេះអាចឆ្លងពីអ្នកជំងឺទៅអ្នកជាតាមរយៈ
    ការនៅជិតដិតនឹងគ្នា
    ការប៉ះពាល់គ្នាឬស្រូបហឺតតំណក់ទឹកតូចៗដែលមានមេរោគ(ទឹកមាត់ឬទឹកសំបោរ)​នៅពេលនិយាយស្តីក្អកកណ្តាស់។ល។
    ការប៉ះដៃឬវត្ថុផ្សេងៗដែលប្រលាក់មេរោគ។



  • តើត្រូវធ្វើដូចម្តេចដើម្បីការពារការចម្លងជំងឺផ្តាសាយប្រភេទនេះទៅអ្នកដទៃ?
    ដើម្បីចៀសវៀងការចម្លងមេរោគនេះទៅអ្នកផ្សេងអ្នកដែលសង្ស័យឬអ្នកជម្ងឺត្រូវ​:

    ពាក់ម៉ាស់ឬក្រម៉ា គ្របមាត់ច្រមុះគ្រប់ពេលដែលក្អកឬកណ្តាស់
    នៅឲឆ្ងាយពីអ្នកជាឬគ្រួសារ (ចាប់ពី១ម៉ែត្រឡើងទៅ)
    លាងសំអាតដៃនឹងសាប៊ូឲបានញឹកញាប់
    សំរាកនៅផ្ទះនិងផឹកទឹកឲបានច្រើន
    សំអាតផ្ទះសំបែងនិងបើកទ្វាឬបង្អួចឲមានខ្យល់និងពន្លឺចេញចូលបានល្អ។



សំរាប់ព័ត៌មានបន្ថែមឬព័ត៌មានទាន់ហេតុការណ៍​ត្រូវទំនាក់ទំនងតាមទូរស័ព្ទលេខ: ១១5/0១២៤៨៨៩៨១/០១២៨៣៦៨៦៨



Copyright @2009 Neary-Khmer