(ដកស្រង់ចេញពី វិទ្យុអូស្ត្រាលីខេមរភាសា )
2009 Frederick Douglass Award Winner - Sina Vann from Free the Slaves on Vimeo.
មានស្រ្តីនិង កុមារ រាប់ពាន់នាក់បានក្លាយជាជនរងគ្រោះ នៅក្នុងប្រទេសកម្ពុជា ដោយសារអំពើជួញដូរផ្លូវភេទ ប៉ុន្តែគេកម្រឃើញមាន
ជនរងគ្រោះណាហ៊ាន ក្រោកឈរឡើង ដើម្បីវាយប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋនេះវិញ
ណាស់។ ប៉ុន្តែអតីតជនរងគ្រោះដោយអំពើ
ជួញដូរផ្លូវភេទម្នាក់ បានក្រោកឈរ វាយប្រយុទ្ធនឹងអំពើជួញដូរផ្លូវភេទនេះវិញ រហូតដល់
ទទួលបានពានរង្វាន់ សេរីភាពឆ្នាំ២០០៩ពីអង្គការអន្តរជាតិមួយនៅក្នុងសហរដ្ឋអាមេរិក។
បច្ចុប្បន្នវ៉ាន់ ស៊ីណា អាយុ
២៥ឆ្នាំ វ៉ាន់ ស៊ីណា មើលទៅហាក់ដូចជានារីធម្មតាម្នាក់ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងខុសប្លែកពីនារីរាប់លាននាក់ផ្សេងទៀតនោះគឺបទពិសោធន៍ដ៏ឈឺចាប់ដែលនាងបានឆ្លង
កាត់នៅក្នុងអតីតកាលដ៏សែនជូរចត់របស់នាងកាលពីជាង១០ឆ្នាំមុន។
វ៉ាន់ ស៊ីណា ត្រូវគេជួញដូរពីប្រទេសវៀតណាឲ្យមកធ្វើជាទាសករបំរើផ្លូវភេទនៅក្នុង
ប្រទេសកម្ពុជា តាំងពីនាងមានអាយុទើបបាន១៣ឆ្នាំម្ល៉េះ។ វ៉ាន់ ស៊ីណារឺ ហ្វេង ធីប៊ិត ដែលជាឈ្មោះកំនើតរបស់នាងជាភាសាវៀតណាមនោះធ្លាប់ត្រូវមេបនបង្ខំឲ្យទទួល
ភ្លៀវពី២០ទៅ៣០នាក់ ជារៀងរាល់ថ្ងៃ។ដើម្បីរួចផុតពីការវាយដំនិងការឆក់ខ្សែភ្លើង
ពីសំណាក់មេបន ស៊ីណាត្រូវបង្ខំចិត្តញញឹមដាក់ភ្លៀវគ្រប់រូបទាំងក្រសែភ្នែកបង្កប់
ដោយការឈឺចាប់ស្ទើរតែពុំអាចពិពណ៌នាបាន។
អាន អត្តបទលំអិតជាភាសាខ្មែរ
0 comments:
Post a Comment